ផ្តល់ជូននូវសេវាកម្មបកប្រែតាមទូរសព្ទដោយមិនគិតថ្លៃសម្រាប់ជនបរទេសដែលរងផលប៉ះពាល់ពីគ្រោះរញ្ជួយដីនៅតំបន់នាយសមុទ្រនៃតំបន់អាអូម៉ូរី(Aomori)ដែលបានកើតឡើងនាថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២៥
ពួកយើងសូមចូលរួមរំលែកទុក្ខជាពន់ពេក ចំពោះបងប្អូនដែលទទួលរងនូវគ្រោះរញ្ជួយដីនៅតំបន់នាយសមុទ្រនៃតំបន់អាអូម៉ូរី(Aomori)ដែលបានកើតឡើងនាថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២៥។
ក្រុមហ៊ុនរបស់ពួកយើងBRIDGE MULTILINGUAL SOLUTIONS ( ការិយាល័យ: Shinjuku-ku, Tokyo នាយកប្រតិបត្តិការ: Kenichi Yoshikawa) និងចូលរួមចែករំលែកក្តីបារម្ភតាមរយៈការផ្តល់ជូនសេវាកម្មបកប្រែ ដោយមិនគិតថ្លៃទៅកាន់បងប្អូនជនបរទេសដែលមានភាពលំបាកក្នុងការប្រាស្រ័យទាក់ទងជាភាសាជប៉ុន។
ពួកយើង និងផ្តល់ជូនសេវាកម្មបកប្រែជាភាសានានាដូចជាភាសាអង់គ្លេស ភាសាអេស្ប៉ាញ ភាសាកូរ៉េ ភាសាចិន ភាសាព័រទុយហ្គាល់ និងភាសានានាផ្សេងទៀត២៤ម៉ោងលើ២៤ម៉ោង ជារៀងរាល់ថ្ងៃ ចំពោះបងប្អូនជនបរទេសដែលរងផលប៉ះពាល់ពីគ្រោះរញ្ជួយដី ស្តីពីកន្លែងដែលត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព និងការប្រាស្រ័យទាក់ទងជាមួយបុគ្គលិកសាលាស្រុក។
សេវាកម្មបកប្រែនេះក៏និងផ្តល់ជូននូវការបកប្រែស្តីពីព័ត៌មានដើម្បីតាមដាននូវស្ថានភាពដែលកំពុងកើតឡើង ព័ត៌មានស្តីពីប្រតិបត្តិការធ្វើដំណើរ និងព័ត៌មានស្តីពីកន្លែងស្នាក់ សម្រាប់បងប្អូនដែលកំពុងតែធ្វើដំណើរកម្សាន្តនៅក្នុងតំបន់ដែលកំពុងតែរងការប៉ះពាល់។
សូមកុំមានការស្ទាក់ស្ទើរក្នុងការប្រើប្រាស់សេវាកម្មរបស់ពួកយើង។
-------------------------------------------------------------------------------
・សម្រាប់ជំនួយការបកប្រែដោយមិនគិតថ្លៃសូមទាក់ទងមកលេខ
+81-3-5366-6076 (03-5366-6076)
-------------------------------------------------------------------------------
សម្រាប់ចម្ងល់ទាក់ទងនិងព័ត៍មានដែលបានចុះផ្សាយ សូមទាក់ទងមកកាន់
ក្រុមហ៊ុន BRIDGE MULTILINGUAL SOLUTIONS ផ្នែកទំនាក់ទំនងទូទៅ
អាស័យដ្ឋាន FORECAST Shinjuku SOUTH 4th Floor 4-3-17 Shinjuku Shinjuku-ku, Tokyo 160-0022 ប្រទេសជប៉ុន
លេខទូរសព្ទទំនាក់ទំនង: +81-3-5366-6001 (03-5366-6001)
ទំនាក់ទំនងតាមរយៈអ៊ីម៉ែល : press@bridge-ms.com